ក្លាយជា​ព្រះនាង​ស្បែកស​ក្នុងពេល​តែ១យប់ នៅចាំអីទៀត ! ! !


សម័យ​បច្ចុប្បន្ន​គឺជា​សម័យ​មួយ​ស៊ីវីល័យ ធ្វើ​អោយ​នារី​មួយ​ចំនួន មាន​ការ​ស្លៀកពាក់​ស៊ិច​ស៊ី​ខើចខ្លី ដែល​ជា​ហេតុ​ធ្វើអោយ​ស្បែក​របស់​ពួកគេ ប្រឈម​មុខ​ទៅ​នឹង​កម្តៅ​ថ្ងៃ​ជា​ញឹកញាប់។
ការ​ប្រឈម​មុខ​ទៅ​នឹង​កម្តៅ​ថ្ងៃ​យូទៅ អាច​ធ្វើ​ឱ្យស្បែក​របស់​អ្នក មាន​ភាព​ខ្មៅ​ស្រអាប់ និង​ស្នាម​ជាំ​ដោយ​សារ​កម្តៅ​ថ្ងៃ។ ដើម្បី​ព្យាបាល​បញ្ហា​មួយ​នេះឱ្យ​រលាយ​បាត់​ពី​រូប​អ្នកបាន សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ទាំងអស់​គ្នា។

គ្រឿងផ្សំ៖

  • ទឹកដោះគោជូ ១ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ

ការណែនាំ៖

  1. សូម​លាយ​គ្រឿងផ្សំ​ទាំងអស់ បញ្ចូលគ្នា​ឱ្យបាន​សព្វល្អ ក្នុង​កូនចាន​ស្អាត​ល្អមួយ។
  2. លាប​ល្បាយ​មួយនេះ​លើ​ផ្ទៃមុខ​របស់អ្នក ហើយអ្នក​ក៏អាច​ប្រើល្បាយ​មួយនេះ លើដៃ​និង​ជើង​របស់អ្នក​បាន​ផងដែរ។
  3. រក្សាទុក​ល្បាយ​មួយនេះ​លើស្បែក​របស់អ្នក ប្រហែលជា​១៥នាទី។
  4. លាង​សម្អាត​ស្បែក​របស់អ្នក ជាមួយ​នឹង​ទឹកក្តៅ​ឧណ្ហៗ, អ្នកក៏​អាច​ប្រើក្រែម​ផ្តល់សំណើម​ណាមួយ ដែល​ត្រូវនឹង​ប្រភេទ​ស្បែក​របស់អ្នក​បន្ថែម ក្រោយ​ពីការ​ប្រើប្រាស់​វិធីសាស្ត្រ​មួយនេះ​រួច​ផងដែរ។
  5. សូម​អនុវត្តន៍​វិធីសាស្រ្ត​មួយនេះ ៣ទៅ​៤ដង​ក្នុង​មួយសប្តាហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ៕

Comments