Posts

Showing posts from February, 2018

ក្លាយជា​ព្រះនាង​ស្បែកស​ក្នុងពេល​តែ១យប់ នៅចាំអីទៀត ! ! !

Image
សម័យ​បច្ចុប្បន្ន​គឺជា​សម័យ​មួយ​ស៊ីវីល័យ ធ្វើ​អោយ​នារី​មួយ​ចំនួន មាន​ការ​ស្លៀកពាក់​ស៊ិច​ស៊ី​ខើចខ្លី ដែល​ជា​ហេតុ​ធ្វើអោយ​ស្បែក​របស់​ពួកគេ ប្រឈម​មុខ​ទៅ​នឹង​កម្តៅ​ថ្ងៃ​ជា​ញឹកញាប់។ ការ​ប្រឈម​មុខ​ទៅ​នឹង​កម្តៅ​ថ្ងៃ​យូទៅ អាច​ធ្វើ​ឱ្យស្បែក​របស់​អ្នក មាន​ភាព​ខ្មៅ​ស្រអាប់ និង​ស្នាម​ជាំ​ដោយ​សារ​កម្តៅ​ថ្ងៃ។ ដើម្បី​ព្យាបាល​បញ្ហា​មួយ​នេះឱ្យ​រលាយ​បាត់​ពី​រូប​អ្នកបាន សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ទាំងអស់​គ្នា។ គ្រឿងផ្សំ៖ ទឹកដោះគោជូ ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ ការណែនាំ៖ សូម​លាយ​គ្រឿងផ្សំ​ទាំងអស់ បញ្ចូលគ្នា​ឱ្យបាន​សព្វល្អ ក្នុង​កូនចាន​ស្អាត​ល្អមួយ។ លាប​ល្បាយ​មួយនេះ​លើ​ផ្ទៃមុខ​របស់អ្នក ហើយអ្នក​ក៏អាច​ប្រើល្បាយ​មួយនេះ លើដៃ​និង​ជើង​របស់អ្នក​បាន​ផងដែរ។ រក្សាទុក​ល្បាយ​មួយនេះ​លើស្បែក​របស់អ្នក ប្រហែលជា​១៥នាទី។ លាង​សម្អាត​ស្បែក​របស់អ្នក ជាមួយ​នឹង​ទឹកក្តៅ​ឧណ្ហៗ, អ្នកក៏​អាច​ប្រើក្រែម​ផ្តល់សំណើម​ណាមួយ ដែល​ត្រូវនឹង​ប្រភេទ​ស្បែក​របស់អ្នក​បន្ថែម ក្រោយ​ពីការ​ប្រើប្រាស់​វិធីសាស្ត្រ​មួយនេះ​រួច​ផងដែរ។ សូម​អនុវត្តន៍​វិធីសាស្រ្ត​មួយនេះ ៣ទៅ​៤ដង​ក្នុង​មួយសប្តាហ៍ ដើម្បី

ហង្សមាស បដិសេធ​មិន​ទទួល​យក ប៊ុត សីហា វិញ​ឡើយ

Image
ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ដោយ​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ហង្សមាស បាន​បដិសេធ​រួច​ជា​ស្រេច​ថា មិន​ទទួល​យក ប៊ុត សីហា វិញ​ទេ។លោក មាស រិទ្ធិ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​របស់​ហង្សមាស​ព្រឹក​ថ្ងៃ​នេះ។ ផ្ដើម​ពី​រឿង​ហេតុ​ទាំង​ឡាយ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ លោក មាស រិទ្ធី បានបើក​កកាយ​តាំង​ពី ប៊ុត សីហា មិន​គោរព​ពេល​វេលា​ក្នុង​ការងារ និង​ធ្លាប់​ធ្វើ​ឲ្យ​ខូច​ការងារ រហូត​ដល់​ក្រុមហ៊ុន​ត្រូវ​ចេញ​លុយ​សង​ដៃគូ​ជំនួញ​ម្ដង​ហើយ​ម្ដង​ទៀត ទើប​ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​ផ្អឹប សីហា ទុក​សិន និង​ទុក​ឱកាស​ឲ្យ​កែ​ខ្លួន។  បន្ត​មក លោក​ទទួល​បាន​សំណួរ​ពី​ប្រិយមិត្ត​ដែល​បាន​សួរ​ថា "បើ ប៊ុត សីហា កែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ​ឡើង​វិញ​ ហង្សមាស ទទួល​គេ​វិញ​ទេ? អគ្គនាយករង​រូប​នេះ ឆ្លើយ​ថា "មិន​ទេ"។ លោក បន្ត​ថា "ខ្ញុំ​បាន​ពិភាក្សា​រួច​ហើយ​ជាមួយ អគ្គនាយក​រួច​ហើយ ក្រុមហ៊ុន​សម្រេច​មិន​ទទួល​យក សីហា វិញ​ទេ បើ​ទោះ​គេ​កែ​ខ្លួន​ក៏​ដោយ"។ អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​រូប​នេះ បន្ថែម​ថា ការ​មិន​ទទួល​