ហង្សមាស បដិសេធ​មិន​ទទួល​យក ប៊ុត សីហា វិញ​ឡើយ


ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ដោយ​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ហង្សមាស បាន​បដិសេធ​រួច​ជា​ស្រេច​ថា មិន​ទទួល​យក ប៊ុត សីហា វិញ​ទេ។លោក មាស រិទ្ធិ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​របស់​ហង្សមាស​ព្រឹក​ថ្ងៃ​នេះ។

ផ្ដើម​ពី​រឿង​ហេតុ​ទាំង​ឡាយ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ លោក មាស រិទ្ធី បានបើក​កកាយ​តាំង​ពី ប៊ុត សីហា មិន​គោរព​ពេល​វេលា​ក្នុង​ការងារ និង​ធ្លាប់​ធ្វើ​ឲ្យ​ខូច​ការងារ រហូត​ដល់​ក្រុមហ៊ុន​ត្រូវ​ចេញ​លុយ​សង​ដៃគូ​ជំនួញ​ម្ដង​ហើយ​ម្ដង​ទៀត ទើប​ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​ផ្អឹប សីហា ទុក​សិន និង​ទុក​ឱកាស​ឲ្យ​កែ​ខ្លួន។ 


បន្ត​មក លោក​ទទួល​បាន​សំណួរ​ពី​ប្រិយមិត្ត​ដែល​បាន​សួរ​ថា "បើ ប៊ុត សីហា កែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ​ឡើង​វិញ​ ហង្សមាស ទទួល​គេ​វិញ​ទេ? អគ្គនាយករង​រូប​នេះ ឆ្លើយ​ថា "មិន​ទេ"។


លោក បន្ត​ថា "ខ្ញុំ​បាន​ពិភាក្សា​រួច​ហើយ​ជាមួយ អគ្គនាយក​រួច​ហើយ ក្រុមហ៊ុន​សម្រេច​មិន​ទទួល​យក សីហា វិញ​ទេ បើ​ទោះ​គេ​កែ​ខ្លួន​ក៏​ដោយ"។ អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​រូប​នេះ បន្ថែម​ថា ការ​មិន​ទទួល​យក​ម្ចាស់​ពាន The Voice Cambodia រូប​នេះ ដោយ​សារ​ថា អ្វី​ៗ​បាន​ជ្រុល​អស់​ទៅ​ហើយ ហើយ​ក្រុមហ៊ុន​ចង់​ទុក​ឱកាស​ឲ្យ​តារា​ស្រករ​ក្រោយ​ផ្សេង​ទៀត មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន។


ប៊ុត សីហា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង នៅ​ព្រលប់​ថ្ងៃ​ទី ២១ កុម្ភៈ​ម្សិលមិញ កំពុង​ទៅ​ទិញ​គ្រឿងញៀន​ដើម្បី​ជក់​ នៅមុខ​សាលា​បឋម​សិក្សា​ពង​ទឹក​ សង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ 
ក្រោយ​ការ​សាកសួរ នាយ​ឧត្ដម​សេនីយ៍​ ម៉ក់ ជីតូ បញ្ជាក់​ថា សមត្ថកិច្ច​រក​ឃើញ​ថា​​រូប​គេ​គ្រាន់​តែ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ មិន​មែន​ចែក​ចាយ​ឡើយ។ ដូច្នេះ លោក​ក៏​បាន​ចាត់​ចែង​ឲ្យ​កម្លាំង​ជំនាញ​ទាក់​ទង​ទៅ​អាណាព្យាបាល​ និង​ក្រុម​គ្រួសារ​មក​ធានា​យក​ទៅ​អប់រំ​ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿង​ញៀន​ហើយ៕


Comments

  1. The Best Casinos and Slot Machines in Las Vegas, NV
    The Best Casinos and Slot 부산광역 출장안마 Machines in Las Vegas, NV · Best Poker Rooms 익산 출장안마 in 군포 출장안마 Las Vegas, NV · Best Slots Machines in Las Vegas, 구리 출장마사지 NV · Top Casino at Red Dog Casino 하남 출장샵 Las

    ReplyDelete

Post a Comment

Popular posts from this blog

ក្លាយជា​ព្រះនាង​ស្បែកស​ក្នុងពេល​តែ១យប់ នៅចាំអីទៀត ! ! !